អំពីយើងខ្ញុំ

EXCHANGE SQUARE គឺជាអគារលំដាប់ថ្នាក់ពិភពលោកដែលរំលេចអត្តសញ្ញាណរបស់កម្ពុជាដោយ​ផ្សំជាមួយបែបផែនស៊ីវិល័យរបស់ទីក្រុងហុង។ EXCHANGE SQUARE ដែលជាអគារពាណិជ្ជកម្ម និងហាង​ទំនិញ​​​ដ៏ធំបំផុតប្រចាំរាជធានីភ្នំពេញ ត្រូវបានសាងឡើងតម្រូវជាពិសេសសម្រាប់ពាណិជ្ជកម្ម ហាងលក់ដូរ និងតម្រូវការ​សម្រាក​​​លំហែរបស់អតិថិជនដែលមានជីវភាពមធ្យមនៅកម្ពុជា។

EXCHANGE SQUARE មានទីតាំងស្ថិតនៅចំចំណុចកណ្ដាលនៃតំបន់ហិរញ្ញវត្ថុជឿនលឿននាទឹកដីរាជធានីហើយហ៊ុំព័ទ្ធដោយឧស្យាន និងមហាវិថីធំៗដែលផ្ដល់ភាពងាយស្រួលធ្វើដំណើរចេញចូល តំបន់ដ៏ទំនើបស៊ីវិល័យនិងពេញនិយមមួយនេះ។

សេវាកម្ម

EXCHANGE SQUARE ផ្ដល់រមណីយភាពដែលនាំមកនូវបទពិសោធប្រកបដោយភាពងាយស្រួល និងភាពកក់ក្ដៅក្នុងចិត្ត។ ទាំងនេះ រួមមានបន្ទប់ទារកដ៏ទំនើបនិងធំទូលាយដែលបង្កើតឡើងសម្រាប់ផាសុកភាពសម្រាប់បុត្រធីតាជាទីស្រឡាញ់របស់អ្នក និងកៅអីរុញសម្រាប់អ្នកដែលមិនអាចដើរបាន។

យើងខ្ញុំ ក៏ព្យាយាមនាំមកនូវប្រយោជន៍សង្គមតាមគ្រប់មធ្យោបាយ ដែលយើងអាចធ្វើបាន តាំងពីការផ្ដល់ជូននូវទីតាំងដែលពោរពេញដោយធម្មជាតិ រហូតដល់បរិយាកាសបរិសុទ្ធ និងបៃតងស្រស់បំព្រងដែលបន្ថែមគុណភាព និងបទពិសោធជីវិតនៅ EXCHANGE SQUARE ។

ទីតាំង
  • EXCHANGE SQUARE មានទីតាំងស្ថិតនៅចំចំណុចបេះដូងនៃរាជធានីភ្នំពេញ នាផ្លូវ ១០៦ ដែលធ្វើដំណើរត្រឹម៣នាទីពីរមណីយដ្ឋានវត្តភ្នំ និង៤៥នាទីពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។