Somros Sophea Logo

 

Scent & Sensibility – Exchange Square Shopping Mall


ក្រុមហ៊ុន សម្រស់ សុភា គឺជា​ក្រុមហ៊ុន​ចែកចាយ​គ្រឿងក្រអូប គ្រឿង​ថែរក្សា​ស្បែក​/សក់ និង​ផលិតផល​ផ្នែក​គ្រឿងសំអាង​ដែល​មានគុណ​ភាព​កម្រិតខ្ពស់ ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ 2015។

ក្រោម​ពាក្យស្លោក “ឆ្ពោះទៅ​មុខ​ដោយ​អង់អាច​ក្លាហាន!”

គោលដៅ​របស់​យើង​គឺ​ចង់​ក្លាយជា​អ្នក​ចែកចាយ ទឹកអប់ គ្រឿង​ថែរក្សា​ស្បែក​/សក់ និង​គ្រឿងសម្អាង​ដ៏​ធំ​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា។ សម្រស់​សុភា ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែល​គួរ​ឱ្យ​ទុកចិត្ត​បំផុត ោ​ដែល​នាំ​តែ​ម៉ាក​ផលិតផល​ដែល​មានគុណ​ភាពល្អ​បំផុត​ចូល​ទៅ​ក្នុង​ទីផ្សារ​និង​មានការ​អភិវឌ្ឍន៍ និងៈ​ង្រី​កលើ​ផែនការអាជីវកម្ម​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ ដែល​បង្ហាញ​ពី​កំណើន​គួរឲ្យ​ចាប់អារម្មណ៍។

យើង​មានបំណង​រក្សា​កេរ្តិ៍ឈ្មោះ​របស់​យើង​ក្នុង​ការ​លក់​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់។ ក្នុងនាម​ជា​ក្រុមហ៊ុន​មួយ ផ្គត់ផ្គង់​ផលិតផល យើង​បាន​និង​កំ​ពង់​ពង្រី បញ្ជរ​លក់​និង​ចែកចាយ បោះ​ដុំ លក់រាយ​តាម​ហាង​នា​នា​ដើម្បី​ឥ្យ​មាន​ភាព​ងា​តសហ​រួល​ដលើ​អតិថិជន​របស់​ខ្លួន។ យើង​បានសម្រេច​ចិត្ត​ស្រាវជ្រាវ និង​វាយតម្លៃ​ទីផ្សារ​ដែល​នឹង​បង្កើត ROI ក្នុងរយៈពេល​ខ្លី​ទៅ​មធ្យម ដោយ​គិតគូរ​ពី​ការ​កើនឡើង​នៃ​ការប្រើ​ប្រាស់​ទំនិញ​ប្រណីត​នៅក្នុង​ទីផ្សារ​ដែល​កំពុង​រីកចម្រើន និង​ការ​កើនឡើង​នៃ​ភាព​សម្បូរ​បែប​ផង​ដែរ។

ម៉ាក​ផលិតផល​ដែល​យើង​ធ្វើការ​សហការ​ជាមួយ​គឺ​សុទ្ធតែ​ល្បីល្បាញ​លើឆាកអន្តរជាតិ ស្ថិត​ក្នុងចំណោម​ម៉ា​កល្បីៗក្នុង​ពិភពលោក។ បញ្ជី​អតិថិជន​របស់​យើង​ជា​មូល​ដ្ឋាន​គ្រិះ​ក្នុង​ការវាយតម្លៃ​ពី​កំរិត​ជីវភាព​របស់​ប្រជាជន​ក្នុង​សង្គម​ដែល​មានកម្រិត​ជីវភាព​ខ្ពស់ និង​មធ្យម​ដែល​អាច​ឲ្យ​យើង​ដឹងពី​កំណើន​សេដ្ឋកិច្ច​ដ៏​រឹងមាំ​របស់​កម្ពុជា។

តាមរយៈ​ការស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​របស់​យើង យើង​បាន​រក​ឃើញថា​បុរស និង​ស្ត្រី​បង្ហាញ​ដំណើរការ​ចំណាយ​របស់​ពួក​គេ​មាន​លក្ខ​ណៈ​ខុសៗគ្នា​នៅពេល​និយាយ​អំពី​ការទិញ​ទឹកអប់ ការ​ថែរក្សា​ស្បែក​/សក់ និង​គ្រឿងសំអាង។ ហេតុដូច្នេះ​ហើយ យើង​មានបំណង​អនុវត្ត​យុទ្ធ​សាស្រ្ត​ទី​ផ្សារ​ផ្សេងៗដើម្បី​កំណត់​គោលដៅ​យ៉ាង​ល្អឥតខ្ចោះ​នូវ​ដើម្បី​ស្រូ​មទា​ញអតិថិជន​គោលដៅ​ដែល​ត្រឹមត្រូវ​ជាក់លាក់ ដើម្បី​ជា​ប្រយោជន៍​ពី​ឥរិយាបថ​នៃ​ការ​ទិញ​ផ្សេងៗគ្នា និង​បញ្ចូល​ទៅ​ក្នុង​ដំណើរ​វិធីសាស្ត្រ​របស់​អ្នកទិញ និង​ដំណើរការ​ធ្វើការ​សម្រេច​ចិ​ត្ត​ផ្សេងៗ។